• This is how the local community people earn an extra income by picking mushroom from the forest.
    Walking out of the village toward the foot of the mountain where the National Park is.This temple is our first landmarkProk Sva, Khmer people eat their shoot as food​ (​https://youtu.be/1S-j6GoUCKY))We had a long discussion about whether the eggs belong to bird or reptile family. Smart and artistic

    Trekking to Pha Taem National Park

    8. juni, Thailand ⋅ ☀️ 28 °C

    ដំណើរទៅកាន់ឧទ្យានជាតិផាទែម

    នេះគឺជាផ្នែកទីពីរនៃវគ្គដំបូងស្តីពីការក្លាយខ្លួនទៅជាមគ្គុទ្ទេសក៍ដើរព្រៃ ដែលតម្រូវឲ្យយើងដើរព្រៃ និងស្នាក់នៅក្នុងជំរុំបោះតង់រយៈពេលពីរយប់ ដើម្បីរៀនពីរបៀបរកផ្លូវដោយប្រើត្រីវិស័យ និងផែនទី ការផ្សារភ្ជាប់ទៅនឹងធម្មជាតិ សាកល្បងទទួលទានអាហារដែលអ្នកដើរព្រៃត្រូវប្រើ និងរបៀបស្វែងរកប្រភពទឹកល្អដែលមានសុវត្ថិភាព។ អ្វីដែលពិសេសសម្រាប់ខ្ញុំគឺជាប់ចុងក្រោយដែលអ្នកចូលរួមម្នាក់ៗត្រូវដើរចូលទៅក្នុងព្រៃតែម្នាក់ឯងដោយអនុញ្ញាតឲ្យប្រើពិលមួយ ឬគ្រាន់តែប្រើពន្លឺព្រះច័ន្ទជាជំនួយក្នុងការដើរពីកន្លែងបោះជំរុំទៅកាន់ប្រភពទឹកដែលយើងបានរកឃើញកាលពីថ្ងៃ។ វា​មិនឆ្ងាយ​ទេ ប៉ុន្តែ​វា​គួរ​ឲ្យ​ខ្លាច​សម្រាប់​អ្នក​ដែល​មក​ពី​ទីក្រុងដូចជាខ្ញុំ។ តែវា​បាន​ជួយ​ច្រើន​ក្នុង​ការ​កសាង​ភាព​ក្លាហាន​របស់​យើង និង​យកឈ្នះ​លើ​ការភ័យខ្លាច​នឹងភាពងងឹត។ ដោយ​សារ​តែបានចូលរួមសកម្មភាពដើរព្រៃពេលយប់នេះ ព្រឹក​បន្ទាប់​ខ្ញុំ​ហ៊ាន​ប៉ះ​សត្វម្រើមព្រះ​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំមានភាព​សប្បាយ​ចិត្តជាខ្លាំងដែលអាចជម្នះអ្វីដែលខ្លួនមិនហ៊ានធ្វើកន្លងមក។ លើសពីនេះ អ្នកចូលរួម ៤ នាក់ រួមទាំងរូបខ្ញុំផង ក៏មានឱកាសបានដេកក្រោមផ្កាយនៅក្នុងព្រៃ ហើយយើងត្រូវប្រញាប់ប្រញាល់រត់ចុះមកវិញនៅម៉ោង ៤ ទៀបភ្លឺ ទៅកាន់កន្លែងបោះជំរុំ ដោយសារមានភ្លៀងនិងផ្គររន្ទះ។ ប៉ុន្មានថ្ងៃមុននេះ យើងបានរៀនពីកន្លែងសុវត្ថិភាព ដើម្បីជៀសវាងកុំឲ្យរន្ទះបាញ់នៅពេលជួបប្រទះអាកាសធាតុបែបនេះ ហើយទីបំផុតយើងអាចបានអនុវត្តផ្ទាល់នៅរាត្រីនេះតែម្តង ដូចទទួលបានអបទពិសោធន៍ និងអារម្មណ៍ភ័យស្លន់ស្លោ និងការលំបាកក្នុងការធ្វើដំណើរក្នុងភាពងងឹតក្រោមដំណក់ភ្លៀង។ យើងមិនអាចរកផ្លូវចុះភ្លាមៗបានទេ ហើយគ្រូបង្វឹករបស់យើងត្រូវដក GPS របស់គាត់មកមើលទីតាំងដើម្បីជាជំនួយ។ យើង​បាន​ត្រឡប់​ទៅ​កន្លែង​បោះ​ជំរំ​វិញ​ដោយ​សុវត្ថិភាព ប៉ុន្តែ​អ្នក​ខ្លះ​​សើម​ខ្លួនអស់ ដោយ​សារ​យើង​មិន​បាន​ត្រៀម​ខ្លួនឲ្យបានល្អ។ ខ្ញុំបានត្រៀមអាវភ្លៀងបានល្អប្រសើរ និងទទឹកតែស្បែកជើង និងជើងខោផ្នែកខាងក្រោមប៉ុណ្ណោះ តែខ្ញុំភ័យស្លន់ស្លោពេក ហើយគិតថាខ្លួនបានជ្រុះពិលបាត់ហើយ ឬភ្លេចយកពីវាលលើភ្នំក៏មិនដឹង ក្នុងខណៈពេលដែលខ្ញុំកាន់វាជាប់រហូតមកសោះ ទាល់តែ សាលីនី (Shalini) មិត្តរួមថ្នាក់ជនជាតិសិង្ហបុរីរបស់យើង ដែលដើរតាមពីក្រោយខ្ញុំបានប្រាប់ខ្ញុំថាពិលរបស់ខ្ញុំនៅលើករបស់ខ្ញុំទេ ព្រោះនាងអាចមើលឃើញពន្លឺដែលចាំងតាមអាវភ្លៀងរបស់ខ្ញុំ។ ខ្ញុំ​ពិតជាមានអារម្មណ៍ថាឡប់ៗមិនដឹងទេ ប៉ុន្តែហេតុការណ៍នេះបានក្លាយទៅជារឿងដែលគួរឲ្យអស់សំណើច ដែលយើងអាច​អាចយកមកសើច​សប្បាយទាំងអស់គ្នា​ពេល​និយាយដំណាលប្រាប់មិត្តរួមថ្នាក់ផ្សេង​ទៀត​នៅ​ពេល​ព្រឹកបន្ទាប់ និង​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញ។ ហេតុការណ៍ទាំងនេះនឹងជារឿងរ៉ាវដែលមិនអាចបំភ្លេចបាននៅក្នុងជីវិតរបស់ខ្ញុំ!

    គ្រូ​បង្ហាត់​តែងតែ​ប្រាប់​យើង​ថា ជាធម្មតា​​​កម្លាំង​រាងកាយមិនមែនជាកត្តាដំណត់​​មនុស្ស​ម្នាក់ថា​អាច​ដើរ ឬ​មិនអាចដើរព្រៃ​បាន​នោះ​ទេ។ វាអាស្រ័យទៅលើផ្នត់គំនិតរបស់យើងតែប៉ុណ្ណោះ ព្រោះធម្មជាតិមិនមែនជាសត្រូវរបស់យើងទេ ហើយយើងត្រូវស្តាប់ត្រីវិស័យធម្មជាតិក្នុងខ្លួនរបស់យើងរៀងៗខ្លួន។ ការដើរពេលយប់គឺពិតជាដើម្បីហ្វឹកហាត់ផ្នត់គំនិតរបស់យើងនេះឯង។ ដោយសារតែបានការជំរុញរបស់លោកគ្រូឲ្យយើងចាក់ចេញពីអ្វីដែលជាតំបន់សុខស្រួលរបស់ខ្លួនទៅតំបន់ដែលធ្វើឲ្យយើងលាតសន្ធឹងភាពស៊ាំរបស់ខ្លួន ខ្ញុំអាចរៀននិងក្លាយជាក្លាហានជាងមុន ហើយមិនដាក់កម្រិតខ្លួនឯងទៅតាមជំនឿចាស់ដែលគិតថាខ្លួនឯងអសមត្ថភាពនោះទេ។ នៅព្រឹកបន្ទាប់ ខ្ញុំចាប់ផ្តើមប្រាប់ខ្លួនឯងថា ខ្ញុំគួរតែសាកល្បងប៉ះម្រើមព្រះ ដែលជាសត្វមួយដែលខ្ញុំមិនហ៊ានប៉ះពីមុនមក។ ជាការពិតណាស់ ខ្ញុំបានប៉ះវាមិនមែនម្តងទេ ប៉ុន្តែច្រើនដង ហើយរាល់ពេលដែលខ្ញុំកាន់តែប៉ះវា ខ្ញុំកាន់តែមានភាពងាយស្រួល ជាងមុន និងកាន់តែមានអារម្មណ៍ធម្មតាជាងមុន។ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​ សាលីនី (Shalini) ឲ្យធ្វើតាមខ្ញុំ ហើយ​យើង​ទាំង​ពីរ​បាន​សម្រេចការជម្នះភាពភ័យខ្លាចរបស់ខ្លួនដោយជោគជ័យ​ម្ដង​ទៀត។ ឥឡូវនេះ ខ្ញុំសង្ឃឹមថាជាមួយនឹងបទពិសោធន៍ទាំងនេះ ខ្ញុំនឹងឆ្ពោះទៅមុខដោយមិនសូវភ័យខ្លាចចំពោះពិភពលោកជុំវិញខ្ញុំ ហើយបន្តការអភិវឌ្ឍន៍ខ្លួនឯង និងទន្ទឹងរង់ចាំដំណើរស្វែងរកខ្លួនឯង និងរៀនបន្ថែមទៀត។ :)

    កិច្ចការមួយក្នុងចំណោមកិច្ចការផ្ទះដែលគ្រូដាក់ឲ្យធ្វើមុនពេលម៉ូឌុលបន្ទាប់ចាប់ផ្តមគឺការដំណើរកម្សាន្តបែបសូឡូតែម្នាក់ឯង ជាមួយនឹងការស្នាក់នៅមួយយប់នៅក្នុងតំបន់ព្រៃក្បែរខ្លួន ហើយសរសេររបាយការណ៍មួយក្រោយពីបញ្ចប់ដំណើារសូឡូនោះ។ បើស្តាប់ទៅគួរឱ្យខ្លាចម្តងទៀតហើយ ប៉ុន្តែខ្ញុំដឹងថាវានឹងមានតែផ្តល់ប្រយោជន៍សម្រាប់ខ្ញុំតែប៉ុណ្ណោះ ប្រសិនបើខ្ញុំមិនបដិសេធមិនធ្វើវា។

    ចំណុចបន្ថែម៖ ពេលកំពុងសរសេរកំណត់ត្រានេះ ខ្ញុំបានរកឃើញពាក្យថ្មីមួយថា "Biophobia" ឬការខ្លាចជីវជីវិតនានា ដែលជាការមិនចូលចិត្ត ឬខ្លាចធម្មជាតិ និងសារពាង្គកាយធម្មជាតិ ដែលជារឿយៗបង្កឡើងដោយការមិនស្គាល់ ឬភាពមិនស្រណុកស្រួលក្នុងចិត្ត។ ស្ថានភាពនេះមានលក្ខណៈជាសកល ក្នុងរូបភាពថា ការផ្តាច់ទំនាក់ទំនងនឹងធម្មជាតិបង្កើតឱ្យមានការភ័យខ្លាច ហើយការភ័យខ្លាចនាំទៅដល់ការបំផ្លិចបំផ្លាញ។ នៅពេលដែលមនុស្សខ្លាច ឬយល់ខុសអំពីធម្មជាតិ ពួកគេទំនងជាបំផ្លាញធម្មជាតិនោះចោល។ ហើយនៅពេលដែលវាកើតឡើងក្នុងទ្រង់ទ្រាយធំ យើងប្រឈមនឹងការបាត់បង់ជីវចម្រុះជាសកល។ ដូច្នេះ ជំនួសមកវិញ យើងគួរតែចំណាយពេលសិក្សាបន្ថែមអំពីធម្មជាតិរបស់យើង ដែលជាមាតាផែនដីរបស់យើង ព្រោះវាអាចផ្លាស់ប្តូរការឆ្លើយតបរបស់យើងពីការភ័យស្លន់ស្លោ ទៅជាការគោរព និងស្រឡាញ់ និងការយកចិត្តទុកដាក់ថែរក្សាធម្មជាតិ។ ខ្ញុំមិនមែននិយាយបែបនេះគ្មានគ្មានមូលដ្ឋានបទពិសោធន៍ផ្ទាល់ខ្លួននោះទេ ឧទាហរណ៍ ខ្ញុំបានបង្កើនការយល់ និងសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះសត្វពង្រូល និងការរស់រានមានជីវិតរបស់សត្វដ៏កម្រនេះនៅលើភពផែនដីយើងដោយការសិក្សាអំពីជីវិតរបស់ពួកគេតាមរយៈការទស្សនាភាពយន្តឯកសារ។ ខ្ញុំនឹងបន្តស្វែងយល់បន្ថែមអំពីធម្មជាតិរបស់យើង ហើយខ្ញុំសង្ឃឹមថាអ្នកដែលអានកំណត់ត្រានេះនឹងព្យាយាមធ្វើដូចគ្នាដែរ ឬធ្វើច្រើនជាងនេះទៅទៀតដោយ៖

    ១) ចំណាយពេលជាមួយធម្មជាតិ ភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិឡើងវិញ។

    ២) លើកក្រោយពេលដែលអ្នកជួបសត្វល្អិត ឬសត្វដែលអ្នកខ្លាច ឬមិនចូលចិត្ត សូមឈប់បន្តិចសិន។ ត្រូវឲ្យខ្លួនមានអារម្មណ៍ដឹងពីភាពភ័យខ្លាចនោះ បន្ទាប់មកសួរថា តើវាជាការភ័យខ្លាចសមហេតុផលទេ? តើខ្ញុំអាចរៀនអ្វីខ្លះ? អ្នកត្រូវរៀនអ្វីដែលថ្មីអំពីសត្វនោះ។ សង្កេតមើលរបៀបដែលវាផ្លាស់ទី។ ស្រមៃមើលថាតើវាជាផ្នែកមួយដែលបង្គ្រប់ប្រព័ន្ធអេកូឡូស៊ីយ៉ាងដូចម្តេចដែរ។ និយាយថាអរគុណ។ ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្នត់គំនិតនេះអាចនាំឱ្យមានការផ្លាស់ប្តូរកាន់តែធំនៅក្នុងវិធីដែលយើងការពារជីវិតនៅជុំវិញយើង។ (ដកស្រង់ចេញពីអត្ថបទរបស់ YEP Academy)

    ៣) ត្រូវចងចាំថាធម្មជាតិមិនមែនជាសត្រូវរបស់យើងទេ ប៉ុន្តែយើងទេដែលជាស្តរូវសម្រាប់ធម្មជាតិ។ ប្រភេទសត្វដែលអាចធ្វើទុក្ខបុកម្នេញមនុស្សលោកបានមានតិចតួចបំផុតគឺមានតែសត្វមូស ទាក/ឈ្លើង និងចៃឆ្កែ ក្រៅពីនោះសុទ្ធតែគ្មានបង្កគ្រោះថ្នាក់អ្វីដល់យើងឡើយ ដូច្នេះចូរកុំខ្លាចពួកវាអី និងរាប់អានវាជាមិត្តវិញ (នេះជាអ្វីដែលខ្ញុំបានរៀនពី ឌឺក រិបប៊ឺរ​ (Dirk Reber) ដែលជាគ្រូបង្វឹកដើរព្រៃរបស់ខ្ញុំ)។

    ៤) បន្ថែមសកម្មភាពដែលអ្នកអាចធ្វើលើសពីនេះទៀតទៅក្នុងបញ្ជីនេះ ប្រសិនបើអ្នកមាន ឬដឹងថាសកម្មភាពទាំងនោះនឹងជួយបង្ខិតអ្នកឲ្យកាន់តែជិតធម្មជាតិ។

    This is the second part of our first module of Certified Trekking Guide Course, of which we were required to trek up and stayed in a camp for two nights learning how to navigate using traditional compass and map, connecting to the nature, experiencing eating trekking food and how to find good water sources. The highlight for me was the last night that each participant was required to walk into the jungle alone with a torch or just using the moonlight from the campsite to the water source that we found during the day. It wasn’t too long a journey but it was scary for someone coming from the city. It did help a lot to build our courage and conquer our fear of the dark. Because of this the next morning I dared to touch millipedes for the first time in my life and I can’t be happier. Besides, 4 participants including myself also had the opportunity to experience sleeping under the stars in the forest and rushing down at 4am to the campsite due to thunderstorm. We were taught where are the safe options to avoid being hit by lightnings during such weather conditions and we finally could experience the panic and the difficulty to navigate in the dark. We couldn't find our way down immediately and our trainer had to pull out his GPS to help. We made it back to the campsite safely, but some got soaked because we weren't well prepared. I was equipped with a rain coat, so only my shoes and the lower part of my pants were wet, however, I panicked and thought I lost my torch, when I was obviously carrying it the whole time. I only found out when Shalini, our Singaporean classmate, who walked behind me told me after walking for a while that my torch was on my neck as she could see the light shining through my raincoat. I fell so silly but we had a great time laughing when telling this story to the rest of the group later in the morning and during my journey back to Cambodia. These will be the stories of my lifetime!

    The trainer always told us that it is usually not the physical strength that one can trek or cannot. It is our mindset because nature is not our enemy, and we have to listen to our inner compass. The night walk was exactly to train our mindset. Because of his push in moving us from our comfort zone to stretch zone, I was able to learn to be braver and to not limit myself to my age-old beliefs of incompetency. The next morning, I started to tell myself that I should give it a try, touching a millipede, something that I would never dare to do. Of course, I touched the millipedes not once but multiple times and each time it got easier and more comfortable. I also encouraged Shalini to go along and we both made it once again. Now I hope with this I will go forward with less fear of the world around me and continue to grow myself and look forward to more exploration and learning. :)

    One of the assignments before the next module is a SOLO tour with overnight stay in a wooded area near myself and write a report afterward. It sounds so scary once again but I know it will only benefit me if I don't back out.

    PS: While writing this note, I discovered a new term "Biophobia", an aversion to or fear of nature and natural organisms, often triggered by unfamiliarity or discomfort. The pattern is universal: disconnection breeds fear, and fear leads to destruction. When people fear or misunderstand nature, they’re more likely to destroy it. And when that happens on a large scale, we face global biodiversity loss. Therefore, we should instead spend more time learning about our nature, our Mother Earth as it can shift our response from panic to respect and love and care for them. I am not saying this without my own personal experience, for example, I grew my appreciation and love for pangolins and their existence on this planet by learning about their life through a documentary. I will continue to learn more about our nature and I hope those who read this will try to do the same or more by:

    1) Spending time with nature, reconnecting with it.

    2) Next time you encounter an insect or an animal you fear or dislike, pause. Feel the fear, then take a moment to ask: Is it rational? What can I learn? Learn something new about that creature. Observe how it moves. Imagine how it fits into the ecosystem. Say thank you. This small change in mindset could lead to a larger change in the way we protect life around us. (taken from an article by YEP Academy)

    3) Remember nature is not our enemy, but we are to them. The only creatures that want to harm us are: mosquitoes, leeches and ticks. The rest are harmless, so don't be afraid to make friends with them (what I learned from Dirk Reber, my trekking trainer).

    4) Add more to this list if you have or know they will bring you closer to our nature.
    Les mer